ភ្នំពេញ៖ បុរស៤នាក់ជិះម៉ូតូ២គ្រឿងបោះពួយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងរថយន្តមួយគ្រឿងដែលបេីកដោយនារីម្នាក់នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ជិតវិទ្យាល័យទួលទំពូង ផ្លូវ១៥៥កែងផ្លូវ៤៣២ សង្កាត់ទួលសង្កាត់ទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញនារីនាក់រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាក SOUEAST ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2BL 6113 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ទិសដៅពីកេីតទៅលិច លុះពេលមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរស៤នាក់បានជិះម៉ូតូ២គ្រឿងក្នុងនោះមានម៉ាកZUSUKI NEX ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ1CA 5991 និងមួយទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG 0652 បានជិះបោះពួយតាមបណ្ដោយផ្លូវ១៥៥ទិសដៅពីជេីងទៅត្បូងទន្ទឹមគ្នា ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកនិងរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកចំណោមទាំង៤នាក់មានម្នាក់ជាអ្នកជិះម៉ូតូNEX រងរបួសធ្ងន់ ត្រូវបានគ្នីគ្នាដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំនែក៣នាក់ទៀតរបួសរលាត់ដៃជើង តិចតួចមិនទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាត កំពិតផ្នែកខាងមុខចំហៀងខាងស្ដាំ និងទ្វារចំហៀងខាងស្ដាំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សដែរជិះក្នុងរថយន្ត ។
ករណីនេះផងដែរ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌចំការមនបានចុះទៅកន្លែងកើតហេតុ ដេីម្បីសួរនាំនិងបានអោយតំណាងភាគីទាំងសង្ខាងសម្របសម្រួលគ្នាផងដែរ ។
ក្រោយកេីតហេតុ ភាគីទាំងសង្ខាងសម្របសម្រួលដោយសុខចិត្តយកមធ្យោបាយនិងមនុស្សទៅជួសជុលនិងព្យាបាលរបួសរៀងៗខ្លួនដើម្បីបញ្ចប់រឿង ៕