ស៊ុយអែតយល់ព្រមលក់យន្តហោះចម្បាំងសេរីថ្មី Saab Gripen ៤គ្រឿងទៅឱ្យថៃក្នុងតម្លៃ ៥៥៦លានដុល្លារ

ចែករំលែក៖

ប្រទេសថៃ៖ ទីបំផុត ! ស៊ុយអែតយល់ព្រមលក់យន្តហោះចម្បាំងសេរីថ្មី Saab Gripen ៤គ្រឿងទៅឱ្យថៃក្នុងតម្លៃ ៥៥៦លានដុល្លារ ទោះការលក់បើទោះបីថៃ ប្រើប្រាស់យន្តហោះនេះ ឈ្លានពានកម្ពុជា រំលោភសិទ្ធិមនុស្សវាយប្រហារលើជនស៊ីវិលក្តី។

ប្រទេសស៊ុយអែត បានយល់ព្រមចុះកុងត្រាជាផ្លូវការព្រមលក់យន្តហោះចម្បាំង Saab Gripen ចំនួនបួនគ្រឿងទៅឱ្យប្រទេសថៃក្នុងតម្លៃ ៥៥៦លានដុល្លារ។

យោងតាមលោក Mikael Granholm អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត (FMV) ថាប្រទេសស៊ុយអែតនិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន ៤ គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab ដោយក្នុងតម្លៃសរុប៥៥៦លានដុល្លារ។លោកចាត់ទុកកិច្ចព្រមព្រៀងនេះជាឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា ក្រៅពីបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មីថៃក៏ធ្លាប់មានយន្តហោះចម្បាំងផលិតពីស៊ុយអែតសារីចាស់រួមមានប្រភេទ Gripen C/D ដល់ទៅ១២គ្រឿង ហើយថៃក៏ធ្លាប់ប្រើប្រាស់យន្តហោះ Gripen C/D សេរីចាស់វាយប្រហារនិងឈ្លានពានមកលើប្រទេសកម្ពុជាយើងផងដែរ។
កុងត្រានូវការបញ្ជាទិញយន្តហោះចម្បាំងពិសេសរបស់ស៊ុយអែតនេះ ធ្វើឡើងនៅពេលដែលមេទ័ពជើងអាកាសថៃលោក Punpakdee Pattanakul បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត៕

...

ប្រភព ៖ (សុីសុីថែមស៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print