ខេត្តបាត់ដំបង ៖ កូនឈើលម្អផ្កា ប្រភេទភួងម៉ាឡៃ និងរុក្ខជាតិផ្សេងទៀត កំពុងចេញផ្ការីកស្គុះស្គាយបង្អួតអ្នកដំណើរជាច្រើនដើម ដាំក្នុងសួនចែកទ្រូងផ្លូវជាតិលេខ៥(ក្នុងភូមិសាស្ត្រថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង) ត្រូវបានជនអនាមិកចូលលួចគាស់អស់ជាច្រើនដើមកាលពីពេលថ្មីៗនេះ។ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។
លោកបន្តថា ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានប្រឹងប្រែងស្វែងរកកូនឈើលម្អផ្កាប្រភេទនេះ មកជួសឡើងវិញ ដើម្បីធានាសោភ័ណភាព និងផ្តល់ភាពស្រស់ស្រាយដល់អ្នកដំណើរ។
សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពចូលលួចគាស់ និងសូមអំពាវនាវដល់សមត្ថកិច្ចតាមដងផ្លូវក្នុងភូមិសាស្ត្រខាងលើមានវិធានការតាមផ្លូវច្បាប់។ សូមអរគុណ ៕
...
ដោយ ៖ សិលា