ភ្នំពេញ ៖ មនុស្ស០៧នាក់និងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនខណៈដែលពួកគេនាំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅមុខមន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)។
កាលពីម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៦ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខ ណ្ឌសែនសុខ។
ការចុះបង្ក្រាបនេះដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិង កំលាំងអន្តរាគមន៍រាជធានីជាច្រើននាក់ទៀត លោក អធិការខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរាជធានីភ្នំពេញ បញ្ជាមកលោកឲ្យចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុុកស្មាញទើបលោកបានបង្គាប់សមត្ថកិច្ចមូលដ្ឋានដឹកនាំកម្លាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន៧នាក់ដកហូតថ្នាំញៀនចំនួន១ញ្ចប់តូច សម្ភារប្រើរប្រាស់មួយចំនួននិងគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ដោយ៖ តុង សីហា