ភ្នំពេញ៖ រថយន្តកូរ៉េបេីកជ្រុលទៅបុកឡំប្រឺតា មិនព្រមឈប់ទទួលខុសត្រូវព្យាយាមបេីករថយន្តរត់គេចត្រូវក្រុមក្មេងស្ទាវដេញតាមវាយតៃកុងរថយន្តរបួសបែកក្បាល ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយគាត់រថយន្តបាននិងអ្នកបេីកបរនៅចំនុចផ្លូវដួងងៀប២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តកូរ៉េដឹកទំនិញម៉ាក kia ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AE 4785 បានធ្វើដំណើរតាមបណ្ដោយផ្លូវទួលពង្រ ទិសដៅពីត្បូងមកជេីង លុះមកដល់ចំនុចកេីតហេតុ ជិតផ្សារទួលពង្រ បានជ្រុលចង្កូតទៅបុកឡាំប្រឺតាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-9154 ដែរម្ចាស់ឈប់ចុះបត់ជើងតូច ពីក្រោយ បណ្តាលអោយម៉ូតូឡាំប្រឺតារងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ប្រភពបន្តទៀតថា ក្រោយកើតហេតុអ្នកបេីកបររថយន្ត មិនព្រមឈប់ទទួលខុសត្រូវ បែរជាព្យាយាមបេីករថយន្តរត់គេច ត្រូវក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញតាមយកដុំថ្មគប់អ្នកបើករថយន្តមកដល់ចំនុចផ្លូវដួងងៀប២ ខណ្ឌសែនសុខ បណ្តាលអោយតៃកុងរថយន្ត របួសបែកក្បាល ហូរឈាមសន្លប់ធ្លាក់ពីលើរថយន្ត រួចហើយក្រុមក្មេងស្ទាវទាំងនាំបាននាំគ្នារត់គេចបាត់ស្រមោលអស់។
បន្តិចក្រោយមកកម្លាំងសមត្ថកិច្ចទៅដល់ ហើយអ្នកបើករថយន្តបានដឹងខ្លួនទៅអង្គុយលើរថយន្តវិញទាំងស្ថានភាពវង្វេងវង្វាន់នៅឡើយ ។
ហេតុការណ៍នេះភាគីខាងម៉ូតូឡំប្រឺតាទាមទារសំណងខូចខាត២៥០ដុល្លារតែខាងរថយន្តសុំស្មេីគ្នា តែខាងឡំប្រឺតាមិនព្រមនោះទេ ។
បន្ទាប់ពីកេីតហេតុដោយសារដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចសម្រេចយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យរងចាំដំណោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ