ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នបានធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់នៅកណ្ដាលផ្លូវយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០៤:៥០នាទីទៀបភ្លឺ ថ្ងៃពុធ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តសក័ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចលើផ្លូវលេខ១០៤ ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ យន ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FO- 8285 ។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញជនរងគ្រោះជិះម៉ូតូតាមដងផ្លូវលេខ១០៤ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានជិះធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះមកពីបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់និងធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ