មន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលដេញបង្ក្រាបក្មេងទំនេីង ទទួលបានការលេីកទឹកចិត្តពីអធិការខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ តំណាងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីក្រោមឱវាទប៉ុសិ៍្តរដ្ឋបាលព្រៃវែងយកអំណោយជាភេសជ្ជៈមួយ ចំនួនដូចជា៖ ទឹកបរិសុទ្ធចំនួន១កេស និងទឹកត្រជៀកកាំ រួមនឹងថវិកាចំនួន៦០ម៉ឺនរៀល ផ្តល់ជូនលោកព្រិន្ទបាលទោ ឡុង ឬទ្ធីសកិ្ត ដែលបានគ្រោះថ្នាក់កាលយប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលដែលជិះម៉ូតូដេញបង្ក្រាបក្រុមក្មេងទំនើង។
ក្នុងឱកាស នៃការសាកសួរសុខទុក្ខដល់មន្ត្រីរបស់ខ្លួន លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ក៏ បានពាំនាំនូវការសាកសួរសុខទុក្ខនិងផ្តាំផ្ញើរពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងសូម ឲ្យលោកព្រិន្ទបាលទោ ឡុង ឬទ្ធីសកិ្ត ព្យាយាមអត់ធ្មតស៊ូទ្រាំ់ព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ និងបានធ្វើការកោតសរ សើរចំពោះមន្ត្រីនគរបាលខ្លួនដែលមានស្នាដៃរខ្ពស់ហ៊ានលះ បង់បំពេញភារកិច្ចបានល្អប្រសើរ ក៏ដើម្បីសុវត្តិភាពជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print