បង្ក្រាបបាន១ក្រុម ក្រោយ​ធ្វើសកម្មភាពគប់រថយន្ត និង​ម៉ូតូ​អ្នកដំណើរ​​តាម​ផ្លូវ និង​វាយគ្នា​តាម​ផ្លូវ​សាធារណៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បាន ខណៈ​ដែល​ពួកគេបាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ខ្លះ​មាន​ដំបង,ដុំឥដ្ឋ និង​គប់​រថយន្ត,ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​បង្ករភាព​អនាធិបតេយ្យ​តាម​ដងផ្លូវទី​សាធារណៈ​។

ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ធ្វើ​ឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឱ្យដឹងថា ក្រោម​ការ​ចង្អុលបង្ហាញនិង​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ របស់លោក ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការកងរាជអាវុធ ហត្ថ​ខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ប្រដាប់​ដោយ​ដុំឥដ្ឋ​បាន​ធ្វើ​សកម្មភាព គប់​រថយន្ត គប់​ម៉ូតូ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា បង្ក​ភាព​អនាធិបតេយ្យ តាម​ទី​សាធារណៈ បញ្ជូន​មក​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ហើយ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា កាលពី​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥​ ក្រោយ​ពី​មានការ​រាយ ការណ៍​បន្ទាន់​ពី​ប្រជាពលរដ្ឋ តាម​រយះ​លេខ​អ​ន្គ​រាគ​មន៍​សង្គ្រោះ​បន្ទាន់​(Hote Line)​លេខ ១២៩២ ដែល​ទើប​និង​ដាក់​ដំណើរការ​ប្រើប្រាស់ ថា​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ប្រដាប់​ដោយ​ដុំឥដ្ឋ​បាន​ធ្វើ​សកម្មភាព គប់​រថយន្ត គប់​ម៉ូតូ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ទី​សាធារណៈ​នោះ ភ្លាម​ៗ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ធ្វើការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ទាំងនោះ​បាន​ភ្លាម​ៗ​តែ​ម្តង ដែល​ស្ថិត​នៅ​ក្នុងភូមិ​អំពិលផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា​ ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​បាន​ចំនួន​៧​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

ទី​១-​ឈ្មោះ ជុប សុខ​ថេ​ង អាយុ​២១​ឆ្នាំ ភេទ​ប្រុស រស់ នៅ​បច្ចុប្បន្ន​ក្នុងភូមិ​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ,ទី​២-​ឈ្មោះ ប៊ុ​ន​ធឿ​ន សុខ​ឌឿ​ន អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ទីលំនៅ​ភូមិ​កន្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ,ទី​៣-​ឈ្មោះ​ឡេ​ង តាំង​លី អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យទី​៤-​ឈ្មោះចំណាប់ចំរើនអាយុ​១៧​ឆ្នាំភេទ​ប្រុស រស់នៅ​ ភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង​ស្រុក​សាមគ្គី​មុនី​ជ័យ,ទី​៥-​ឈ្មោះ​រី​ម បញ្ញា អាយុ​១៨ ភេទ​ប្រុស រស់នៅ​ភូមិ​កណ្តក់​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ,ទី​៦-​ឈ្មោះ​ធឿ​ន សុខ​គា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ក្រាំង ចេក​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ទី​៧.​ឈ្មោះ ប្រា​ង ភ​ក្រា្ត អាយុ​១៥​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។​

ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖​ម៉ូតូ​ចំនួន​០៣ គ្រឿង​,​ដុំឥដ្ឋ​០២​ដុំ​,​ដុំ​ថ្ម ០១​ដុំ​,​ដំបង​ឈើ ០១​ដើម​.​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង​,​នាឡិកា ០១​គ្រឿង និង​កាបូ​លុយ​ចំនួន​០១​ទៀត​ផង​ដែរ​។

...

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​៧​នាក់ រួម​ជាមួយ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ត​ស្រុក​សាមគ្គី​មុនី​ជ័យ បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជ អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print