ខេត្តកំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងចុះសហការស្រាវ ជ្រាវករណីបាត់ម៉ូតូ HON DA Wave ពណ៌ខ្មៅ១ គ្រឿងសេរីឆ្នាំ២០២២ ផ្លាកលេខកំពង់ស្ពឺ1V-5324 ដែលចោរបានធ្វេីសកម្មភាពលួចយក ពីក្រោមផ្ទះជន រងគ្រោះដែលមានឈ្មោះ ថៃ វិច្ឆិកា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង១៣និង២០នាទី ថៃ្ងទី២៦ ខែសីហា ឆ្នាំ២០២៥ ។
ប្រតិបត្ដិការក្ដៅៗ កំលាំងបានកំណត់អត្ដសញ្ញាណជន សង្ស័យបានរួចធ្វេីការដេញតាមប្រម៉ាញ់រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយម៉ូតូម៉ាកHONDA WAVE ពណ៌ខ្មៅបានពីឈ្មោះ អ៉ីម ណុប ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
តាមចម្លេីយជនសង្ស័យបានឆ្លេីយថា ខ្លួនពិតជាបានធ្វើសកម្មភាពយយកម៉ូតូខាងលេីប្រាកដមែន ដោយ សារតែម៉ូតូទុកចោលមុខផ្ទះគ្មានម្ចាស់និងមានសោរនៅជាប់ម៉ូតូនិងមានសភាពងាយស្រួលយកដោយគ្មានប្រេីមធ្យោបាយអ្វីផ្សេងឡេីយ។
ក្រោយប្រតិបត្ដិការរយៈពេល ១២០នាទី កំលាំងនគរបាលបានដកហូតម៉ូតូ Honda Wave ពណ៌ខ្មៅប្រគល់ជូនម្ចាស់វិញ រីឯជនសង្ស័យជាចោរបានយកមកសាកសួរបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕