ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់និងសង្គ្រោះបន្ទាន់!

ចែករំលែក៖

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី ឡូវីស អារ៉ានេតា ម៉ាកូស ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ផែនការការពារសន្តិសុខជូនអនុព័ន្ធយោធា ម៉ាឡេស៊ីនិងប្រតិភូអនុព័ន្ធយោធា ពីបណ្តាប្រទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅពិនិត្យតាមព្រំដែនកម្ពុជា-ថៃ ។ បទបញ្ជា ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន វត្តមានចូលរួមក្នុងកិច្ចប្រជុំនេះមាន នាយសេនាធិការរង ស្នងការ ស្នងការរង នាយ.នាយយរងការិយាល័យ ជំនាញពាក់ព័ន្ធ និងភ្ជាប់ video conference ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print