ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅចំណុច ខណ្ឌ៧មករា ។
ជាលទ្ធផល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក កេត ឧត្តម អភិបាលរងខណ្ឌ ចុះរដ្ឋបាលត្រួតពិនិត្យក្នុងបរិវេនទីតាំងអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា និងបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន១៨នាក់ ស្រី០០នាក់។
បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕