អភិបាលខេត្តកំពត​ អញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥​ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន

ចែករំលែក៖

ខេត្តកំពត៖​ លោកបណ្ឌិត ម៉ៅ​ ធនិន អភិបាល​ នៃគណៈអភិបាលខេត្តកំពត​ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥​ បានអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥​ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន​ កំពតក្រុង ស្ថិតនៅក្រុងកំពត ខេត្តកំពត។

យោងតាមរបាយការរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ប្រាប់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ នេះ ខេត្តកំពតមានមណ្ឌលប្រឡង ១០មណ្ឌល ស្មើ ២១៥បន្ទប់ មានបេក្ខជនសរុប ៥,៣១៧នាក់ ក្នុងនោះស្រី ២,៩៩៥នាក់ ដែលក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៣មណ្ឌល (វិទ្យាល័យកំពតក្រុង ២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ ១មណ្ឌល) ស្មេី​៥៥បន្ទប់ មានបេក្ខជនសរុប ១,៣៤៤នាក់ ស្រី៨៥៨នាក់។

ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧មណ្ឌល (មានវិទ្យាល័យព្រះរាជសម្ភារ វិទ្យាល័យឌីប៉ុកសាមគ្គី វិទ្យាល័យត្រសេកកោង អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យជាស៊ឹមអង្គរជ័យ និងសាលាបឋម អេងមាសតានី) មាន ១៦០បន្ទប់ បេក្ខជនសរុប ៣,៩៧៣នាក់ ស្រី ២,១៣៧នាក់៕

...

ប្រភព៖ រដ្ឋបាលខេត្តកំពត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print