ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

​ ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅចំណុចផ្ទះសំណាក់ស្លឹកលាភមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យឈ្មោះ សុក ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារចាប់យក៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-4560, ទូរស័ព្ទម៉ាកប៉ូវ៉ា ពណ៌ទឹកប៊ុិចចាស់ , នាឡិការដៃ ពណ៌ខ្មៅ ម៉ាកDoukou (របស់ជនសង្ស័យ) និងបន្តោងខ្សែ.ករូបព្រះ ស្រោបលោហ:ធាតុ ពណ៌លឿង (របស់ជនរងគ្រោះ ប្រគល់ឲ្យជនរងគ្រោះវិញ)។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print