វរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន ត្រូវបានក្រសួងមហាផ្ទៃដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា!

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិង គណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោល នយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print