ACU ចេញ របាយការណ៍ ស្រាវជ្រាវ ករណី អ្នកប្រើប្រាស់ បណ្ដាញសង្គម បង្ហោះ ថា មាន «បែកធ្លាយ វិញ្ញាសា គណិតវិទ្យា »

ចែករំលែក៖

ភ្នំពេញ ៖ នៅម៉ោង៤ ទៀបភ្លឺ ថ្ងៃ ទី៣១ សីហានេះ ACU បាន បញ្ចេញ របាយការណ៍ ស្រាវជ្រាវ ពាក់ព័ន្ធ នឹងករណី បង្ហោះរូបភាព ចម្លងដែលធ្វេីឱ្យ យល់ច្រឡំថា ជាវិញ្ញាសា គណិតវិទ្យា ថ្នាក់ វិទ្យាសាស្ត្រ នៃដំណេីរការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ ថ្ងៃទី២៨-២៩ សីហា។ មកដល់ពេលនេះ ACU រកមិន ឃើញ រូបភាព ពិត ប្រាកដ នៃ វិញ្ញាសា គណិតវិទ្យា នេះនៅឡេីយទេ។

ACU ស្នេីសុំ ការ សហការ ពី អ្នកប្រើប្រាស់ បណ្ដាញសង្គម ដែលបាន ដឹង និង រក្សា ទុក ភស្តុតាង ក្រោយ គណនីមួយចំនួន បានលុបការបង្ហោះរបស់ខ្លួន។
ACU បញ្ជាក់ថា ៖ ក្រុមការងារបានចាប់ដំណើរការស្រាវជ្រាវករណីខាងលើនេះចាប់ពីថ្ងៃទី 29/08-2025 ម៉ោង 21:30 នាទី រកឃើញថា៖

ទី1: មកទល់ពេលនេះ (ថ្ងៃសៅរ៍ទី 30/08-2025 – ម៉ោង 17:30) ក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ ហើយឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថត ផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ មានការបង្ហោះថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យាដែលដូចទៅនឹង វិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង (បង្រៀននៅថ្ងៃទី 28/08-2025 ម៉ោង 18:46)។

ទី2: ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងជម្រាបជូនសាធារណៈជនអំពីលទ្ធផលនៃការ ធ្វើកោសលវិច័យរូបរាងពិត នៃក្រដាសវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី 29/08-2025 ជាមួយរូបទាំងឡាយដែលអ្នកបង្ហោះ និងអ្នកអត្ថាធិប្បាយ អ្នកគាំទ្រទាំងឡាយ ដែលនាំគ្នា និយាយថា ការបែកធ្លាយនូវវិញ្ញាសាគណិតវិទ្យា។

ទី3: ក្រុមការងារ អ.ប.ព. សូមការសហការណ៍ពីមិត្តភ័ក្របណ្តាញសង្គមទាំងអស់ជួយផ្តល់ និងបំពេញ បន្ថែមដល់ក្រុមការងារ អ.ប.ព. អំពីព័ត៌មានដែលខ្លួនបានដឹង បានរក្សាទុក (ព្រោះគណនី – ទំព័រហ្វេស ប៊ុកមួយចំនួនបានលុបការផុសរបស់ខ្លួន)។ ខាងក្រោមនេះ ជាលទ្ធផលបណ្តោះអាសន្ន រង់ចាំការ ស្រាវជ្រាវបន្ថែម ឬការបំពេញបន្ថែមពីមិត្តភ័ក្របណ្តាញសង្គម ដើម្បីរកឱ្យឃើញថា៖

a. តើរាល់ការបង្ហោះទាំងអស់ដែលលើកឡើងថា មានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា តើមានការ ផុសណាមួយបង្ហាញនូវរូបរាងពិតនៃក្រដាសវិញ្ញាសាគណិតវិទ្យានេះឬទេ? ឬគ្រាន់តែរូបនៃអត្ថបទ វាយឡើងវិញ ឬរូបថតមានសភាពព្រាលៗតែប៉ុណ្ណោះ?

b. តើការផុសរូបវិញ្ញាសាព្រាលៗទាំងរូបវិញ្ញាសាវាយចម្លងឡើងវិញ ចាប់ផ្តើមផុសមុនគេបង្អស់នៅ មុនម៉ោងប្រឡងគណិតវិទ្យា (ថ្ងៃទី 29/08-2025 – 14:00 – 16:30) ឬក្រោយពេលប្រឡងមុខ វិជ្ជានេះ? តើអ្នកណាជាអ្នកផុសមុនគេ ហើយបានឯកសារវាយចម្លងឡើងវិញ ឬឯកសារព្រាលៗ នេះមកពីណា?

c. ប្រសិនបើមានបែកធ្លាយវិញ្ញាសាមែន (ប្រសិនបើ) ហើយបែកធ្លាយមុនម៉ោងប្រឡង នោះមិន មែនករណីអ្នកកាន់ទូរសព្ទនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើជាការបែកធ្លាយវិញ្ញាសា(ប្រសិនបើ) ក្រោយម៉ោងប្រឡងនោះ មិនមែនជាការបែកធ្លាយវិញ្ញាសាទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print