លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស ដែលអញ្ជើមកចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ និងពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅទីក្រុង Tianjin ប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សកំពុងវិវត្តកាន់តែលឿន  ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសបេឡារុស ដើម្បីរ៉ាប់រងទំនួលខុសត្រូវនៃសម័យកាល អនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ និងរួមគ្នាជំរុញសន្តិភាពពិភពលោក ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ។

ជាការឆ្លើយតប លោក Lukashenko បានបញ្ជាក់ថា បេឡារុស ជាដៃគូគ្រប់រដូវកាលនិងជាមិត្តដ៏គួរឱ្យទុកចិត្តជានិច្ចរបស់ចិន ហើយមានឆន្ទៈពង្រឹងការផ្លាស់ប្តូរបទពិសោធខាងអភិបាលកិច្ចជាតិជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ និងជំរុញឱ្យទំនាក់ទំនងទ្វេភាគីទទូលបានការអភិវឌ្ឍកាន់តែធំ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print