លោក ពុយ គា ៖ យប់មិញ ខ្ញុំសុបិនឃើញតំបន់អូរបីជាន់ត្រូវបានថៃបន្តរក្សាបន្លាលួសនិងព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

 

ភ្នំពេញ ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នោរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារយ៉ាងសាមញ្ញ តែមានន៏យថា ៖ យប់មិញ ខ្ញុំសុបិនឃើញតំបន់អូរបីជាន់ត្រូវបានថៃបន្តរក្សាបន្លាលួសនិងព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរ  ហើយកម្ពុជាក៏ចាប់ផ្តើមប្រែក្លាយទៅជាតំបន់ថ្មីភ្ជាប់ជាខ្សែទេសចរណ៍ជាមួយប្រាសាទអង្គរវត្ត។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  បន្តថា ៖ ផ្ទាំងប៉ាណូធំៗត្រូវបានដាក់នៅទីនោះ ដោយរំលេចរូបភាពទាហានថៃរាយបន្លាលួស, ប្រើអាវុធបញ្ចេញរលកសំឡេងដែលបណ្តាលឱ្យជនស៊ីវិលដួលសន្លប់ និងថ្លង់, ស្រ្តីខ្មែរបីកូនតស៊ូប្រឆាំងនឹងទាហានថៃដោយគ្មានអាវុធ, ការហុំព័ទ្ធផ្ទះប្រជាពលរដុ្ឋខ្មែរ និងការដឹកលាមកមនុស្សដោយជនស៊ីវិលថៃមួយក្រុមក្នុងគោលបំណងចង់បាញ់ទៅលើពលរដ្ឋខ្មែរដែលតវ៉ាការបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ពេលនោះហើយ ដែលទាហានថៃនឹងជាប់ជាប្រវត្តិសាស្រ្តអាក្រក់បំផុតជាមួយប្រទេសជិតខាងកម្ពុជា ហើយភ្ញៀវទេសចរណ៍អន្តរជាតិបានបើកភ្នែកធំៗសម្តែងភាពក្តុកក្តួលថ្កោលទោសទាហានថៃ និងប្រទេសថៃដែលដើរបញ្ច្រាសពីភាពស៊ីវីល័យ និងវប្បធម៌ទន់ភ្លន់របស់ខ្លួនដែលថៃតែង ផ្សព្វផ្សាយជារៀងរហូតមក។ 

សូមត្រឹមតែសុបិនទៅចុះ!!!

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print