បណ្ឌិត​ ទូច​ សុខៈ​៖​ គ្រាន់តែមានការវិភាគថា ថាក់ស៊ីន អាចនឹងជាបេក្ខជន នាយករដ្ឋមន្ត្រី មកពីបក្សភឿថៃ ប្រជាជនថៃ(អាវលឿងនិងអាវផ្សេង) ប្រមូលផ្ដុំប្រឆាំងភ្លាម មិនទុកយូរ ដោយប្រឆាំងគ្រប់បេក្ខជនមកពីបក្សភឿថៃទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​បណ្ឌិត​ ទូច​ សុខៈ​ អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ​ នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍ថា​ គ្រាន់តែមានការវិភាគថា ថាក់ស៊ីន អាចនឹងជាបេក្ខជន នាយករដ្ឋមន្ត្រី មកពីបក្សភឿថៃ ប្រជាជនថៃ(អាវលឿងនិងអាវផ្សេង) ប្រមូលផ្ដុំប្រឆាំងភ្លាម មិនទុកយូរ ដោយប្រឆាំងគ្រប់បេក្ខជនមកពីបក្សភឿថៃទាំងអស់។

លោកអ្នកនាំពាក្យ​រងរូបនេះ​ បានបន្ថែមថា​ ចុះបើ ថាក់ស៊ីន មកមែន តើមានអ្វីកើតឡើង? បើមែន គឺ ថាក់ស៊ីន ដើម្បីតែខ្លួនឯង ហ៊ានសម្លាប់កូនស្រី«ឪជ្រែកអំណាចកូន»។ បើមែន រាជវាំង នឹងដោះស្រាយបែបណាជាមួយក្រុមអាវលឿង និងយោធា រួមនឹងបក្សផ្សេងៗ ដែលជាគូបដិបក្ខជាមួយ ថាក់ស៊ីន និងធ្លាប់ពាក់មុខយក្សដាក់គ្នានោះ ព្រមទាំងមហាជនដទៃទៀត ដែលមិនពេញចិត្ត ថាក់ស៊ីន? បើមែននោះ អ្វីៗដែលកើតឡើងជាមួយកម្ពុជា គឺជាផែនការថាក់ស៊ីន។

បើរាជវាំង គាំទ្រ ថាក់ស៊ីន មែន តើ ជឿជាក់កម្រិតណា ដែលថា ថាក់ស៊ីន ស្មោះនិងស្ដាប់រាជវាំង ដូចយោធានោះ បើរាជវាំងធ្លាប់ដុតផ្ទះ ធ្វើទុក្ខបុកម្នេញ ក្រុមគ្រួសារ និងបក្សថាក់ស៊ីន ប៉ុន្មានជំនាន់មកនេះ? ហើយសូម្បីតែកូនខ្លួន ក៏ច្របាច់កដែរនោះ។ ចុះរាជវាំងប្រាកដទេ ថា ថាក់ស៊ីន មិនបកត្រឡប់ ដូចស៊ឺម៉ាអ៊ីហូតដាវសម្លាប់ស្ដេចកណ្ដាលចំណោមឡើងសោយរាជ្យខ្លួន?

លោក​ ទូច​ សុខៈ​ បានគូសបញ្ជាក់ថា​ ខ្ញុំជឿថារាជវាំងមិនមែនមិនដឹងទេ! នៅចំពោះមុខ មានជម្រើស៣-១.រកបក្សណាដែលប្រឆាំង ក្រុមថាក់ស៊ីន-២.បក្សដែលជាសាវ័ករាជវាំង-ឬក៏ ៣.មកពីយោធាតែម្ដង។ តែបើគិតអនាគតវែងឆ្ងាយ កុំឱ្យជួបវិបត្តិនយោបាយ លុះត្រាតែអ្នកនយោបាយថៃ ពិសេសរាជវាំង យោធា និងបណ្ដាអ្នកគាំទ្រ ពិចារណាជម្រើសពីរ-១.សម្រួលជារបបរាជានិយមគ្មានអំណាចយោធា ហើយយោធាអព្យាក្រឹត្យក្នុងសមរភូមិនយោបាយ កុំដូចសព្វថ្ងៃ គឺនៅក្រោមក្រសួងការពារជាតិ ជាអំណាចរបស់រដ្ឋាភិបាល ឬ ២.របបរាជអាជ្ញាសឹក(ព្រះរាជា+យោធា) គឺ ស្ដេចសោយរាជ្យកាន់អំណាចរួម ដោយមាននាយករដ្ឋមន្ត្រីជាយោធា តែងតាំងជាអត្តនោម័តដោយស្ដេច គិតទាំងគណៈរដ្ឋមន្ត្រីទាំងមូល។ ឯការបោះឆ្នោតសភារក្សាដដែល គឺគ្រាន់តែដើម្បីមានសម្លេងក្នុងសភាតែប៉ុណ្ណោះ ឬអាចស្ដេចផ្ដល់កូតាឱ្យបក្សដែលជាប់ឆ្នោតខ្លះកាន់ក្រសួងនេះក្រសួងនោះបានមួយចំនួនតាមទឹកព្រះទ័យ។ «ចំណុចចុងក្រោយនេះខុសគេ»។

ចំណុចទី១ តើខាងរាជវាំង និងសាវ័ក ហ៊ានប្រថុយទេ? ប្រហែលជាខ្លាចស្រមោលក្រុម ថាក់ស៊ីន និងក្រុមផ្សេងទៀត ដែលធ្លាប់រងគ្រោះពីរាជវាំង។ តែទោះយ៉ាងណាគ្រាន់តែជាគំនិតតូចតាចប៉ុណ្ណោះទេ ការសម្រេចគឺផ្ទៃក្នុងថៃ តែធ្វើយ៉ាងកុំចេះតែអូសរឿងនាំប្រទេសនេះនោះ ឬកម្ពុជារងគ្រោះដោយសារឯង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print