ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលពីសំណាក់លោកស្រ៉ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១ និង ១៥នាទីនៅក្នុងភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ត តាកែវ មានករណីអំពើលួច(លួចលុយ) កើតឡើង បង្កដោយជនសង្ស័យមានគ្នា០២នាក់ ជិះរថយន្ត០១គ្រឿង ម៉ាកCOROLLA ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2D-7397 ១,ឈ្មោះពើស ស្រ៉ី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ,២,ឈ្មោះ ភី ម៉ើត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ដើរលក់កន្ទេល ហើយឈ្មោះ ប៉ាង វ៉ឹង ភេទប្រុស អាយុ៩២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានទិញកន្ទេល ខណៈដែលជនរងគ្រោះ ដកលុយរាប់ឲ្យថ្លៃកន្ទេល ហើយទុកលុយលើគ្រែ ជន សង្ស័យឈ្មោះ ភី ម៉ើត ក៏បានលួចយកលុយ រួចនាំគ្នាដើរឡើងរថយន្តបើកចេញទៅបាត់ ។ លុយដែលជន សង្ស័យលួចយកទៅចំនួន១លាន៣០ម៉ឺនរៀល។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក ព័ទ្ធស្ទាក់ និងឃាត់ ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។
ចំណែកលុយដែលលោកចោរទាំង២នាក់បានលួចនោះ ត្រូវសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានស្រុកព្រៃកប្បាស ប្រគល់ឲ្យទៅលោកតាដែលជាជនរងគ្រោះនោះវិញផងដែរ៕