ប្រទេសចិន ៖ ប្រធានាធិបតីប្រទេសចិន កាន់តែបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោមក្របខណ្ឌទ្វេភាគីសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រ “ច្រករបៀងមច្ឆា និងអង្ករ” និងច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា ។ នេះបើយោងតាម សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបប្រជុំជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការរគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃបូក ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទី ក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និង ចិន ហើយបានពិភាក្សាស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ។ ភាគីទាំងពីរបានរំលឹកពីដំណើរ ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ លោកប្រធានាធិបតី មកកាន់ប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តនូវកុងសង់ស៊ីសសំខាន់ៗដែលបានឯកភាព អំឡុងពេលដំណើរទស្សនកិច្ច និងការជំរុញចក្ខុវិស័យរួមគ្នានៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។
លោកប្រធានាធិបតី បានបញ្ជាក់សារជាថ្មីនូវការគាំទ្រដ៏រឹងមាំរបស់ចិនសម្រាប់ការអភិវឌ្ឍ ការធ្វើទំនើបកម្ម និងសមាហរណកម្មក្នុងតំបន់របស់កម្ពុជា។ លោកប្រធានាធិបតី បានគូសបញ្ជាក់ អំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌទ្វេភាគីសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រ “ច្រករបៀងមច្ឆា និងអង្គរ” និងច្រករបៀងឧស្សាហកម្ម និង បច្ចេកវិទ្យា
អង្វែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ៕
ដោយ ៖ សិលា