សម្តេចធិបតី ៖ សារៈសំខាន់នៃការពង្រីកបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគទ្វេ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ចែករំលែក៖

ប្រទេសចិន ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួបប្រជុំជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រីកបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគទ្វេ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ធំធេងនៃការបន្តគាំទ្ររបស់ប្រទេសចិន រួមមានគម្រោងគ្រប់គ្រងធនធានទឹកចំរុះហ្វូណនតេជោ និងការគ្រប់គ្រងធនធានទឹក។ លោកប្រធានាធិបតី បានលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យចូលរួមសម្របសម្រួលយ៉ាងជិតស្និទ្ធ ឱ្យបានទាន់ពេលវេលា សំដៅផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីធានាបាននូវការអនុវត្តនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា រួមមានការឆបោកតាមអ៊ីនធឺណែត និងឧក្រិដ្ឋកម្មឆ្លង ដែននានា។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោកប្រធានាធិបតី បានបញ្ជាក់សាជាថ្មីនូវការ គាំទ្ររបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ យន្តការសង្កេត អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ លោកប្រធានាធិបតីក៏បានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការ កសាងឡើងវិញ និងការស្តារជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិនសម្រាប់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទ ឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ានដំបូង (AOT) គឺមិនអាចខ្វះបានក្នុងការស្តារសន្តិភាព ស្ថិរភាព និង ប្រក្រតីភាពនៅតាមព្រំដែន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី សម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរស ដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវ សហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងសម្រាលទុក្ខលំបាកដែលប្រជាពលរដ្ឋ នៅតំបន់រងផលប៉ះពាល់បានប្រឈម។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក កម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានសន្យាបន្ត ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាភាពជាដៃគូឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជន ទាំងពីរ និងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print