មនុស្សប្រុសស្រី២នាក់បើកម៉ូតូធំឌុបគ្នា ជ្រុលទៅបុករបាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​បានជិះ​ម៉ូតូ​ធន់​ធំបើកយ៉ាងលឿន​ដល់​ចំនុច​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​​របាំ​ង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​អ្នក​បើកម៉ូតូ​ហោះ​ផ្លោង​បោក​ផ្ទុប​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណបណ្ដាលឲ្យធ្លាយ​ខួរស្លាប់​ ចចំណែកនារីអ្នករួមដំណើររង​របួស​ធ្ងន់​ ។

​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង​១និង​២០នាទី​យប់​រំលង​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ឆ្នាំ​២០២៥​ ទល់មុខ​អាគារ​ ប៊ូយ៉ុងថោន​ (BOOYOUNG TOWN) ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។
​ សព​ជន​រងគ្រោះ​ និង​អ្នក​របួស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​ បានជិះ​ម៉ូតូ​ធន់​ម៉ាក​ kawasaki ពណ៌​ស្វាយ​ អត់​មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​កោង​ហើយ​ណាមួយ​អ្នក​បេីក​កាច់​ចង្កូត​មិន​ទាន់​ទេីប​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ទៅ​បុក​និង​របាំ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ដួល​អូស​ជា​ង​១០០ម៉ែត្រ​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទាំង​២ហោះ​ផ្លោង​បោក​ផ្ទុប​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ យ៉ាង​ពេញ​ទំហឹង​ដែល​ធ្វើ​ឲ្យ​បុរស​នាក់​បេីក​ម៉ូតូ​បែក​ក្បាល​ធ្លាយ​ខួរស្លាប់​នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ​ ចំនែក​នារី​អង្គុយ​ខាង​ក្រោយ​ របួស​បែក​ក្បាល​ហូរ​ឈាម​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ផងដែរ​ ។
​ ករណី​នេះ​ផង​ដែរ​បន្តិច​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ដេីម​្បី​សាក​សួរ​ពី​ដំណើរ​រឿង​ និង​ស្វែង​រក​សាច់ញាតិ​ តែ​មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ​ ។
​ បន្ទាប់ពីកេីតហេតុសពត្រូវបានយកទៅតម្កល់នៅវត្ត​ទឹក​ថ្លា​រងចាំ​ស្វែងរក​សាច់​ញាតិ​ ចំនែក​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print