ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកខ្សែកពីស្ត្រីម្នាក់កំពុងជិះម៉ូតូបានសម្រេចហេីយព្យាយាមគេចខ្លួនក៏ជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងធ្វើឱ្យដួលម៉ូតូត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជេីង រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ មាស ណិត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ អូន សុផាន ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ខ្សែកជនរងគ្រោះផ្លាកទីន ទម្ងន់៧ជី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ដឹកអីវ៉ាន់ចេញពីផ្សារជម្ពូវ័ន បំណងដឹកយកទៅផ្ទះទុកសម្រាប់លក់ដូរ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2LU-9224 មកក្បែរហេីយបានធ្វេីសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះបាន ហេីយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកឡំប្រឺតាមួយគ្រឿងធ្វេីឱ្យដួលម៉ូតូត្រូវបងប្អូនប្រជាពលរដ្ឋចាប់បានភ្លាមៗនិងនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជេីងទេីបរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ចាត់ការតាមច្បាប់៕