មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកដល់ប្រទេសចិន តាមរថភ្លើងពាសដែក

ចែករំលែក៖

មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃនេះ (ថ្ងៃទី 2 ខែកញ្ញា) ថាមេដឹកនាំគីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសចិនតាមរថភ្លើងពាសដែក ដើម្បីចូលរួមខួបលើកទី 80 នៃទិវាជ័យជម្នះ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីមន្ត្រីការទូតរបស់ប្រទេសនេះថា មេដឹកនាំគីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសចិនតាមរថភ្លើងពាសដែកនៅរសៀលថ្ងៃទី ១ ខែកញ្ញា ដើម្បីចូលរួមក្នុងការប្រារព្ធទិវាជ័យជម្នះដែលធ្វើឡើងនៅទីក្រុងប៉េកាំង។
មន្ត្រីការទូតកូរ៉េខាងជើងបាននិយាយថា “លោក គីម ជុងអ៊ុន ត្រូវបានអមដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេស Choe Son-hui” ។
យោងតាមសារព័ត៌មាន Korea Herald រថភ្លើងពាសដែកដែលប្រើប្រាស់នាពេលនេះ ត្រូវបានគេជឿថាស្រដៀងទៅនឹងមធ្យោបាយដឹកជញ្ជូនដែលលោក Kim បានប្រើប្រាស់ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន និងរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គេរំពឹងថា នៅពេលដែលលោក គីម ជុងអ៊ុន ចូលរួមក្នុងការប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី 3 ខែកញ្ញា លោកនឹងមានឱកាសជួបជាមួយប្រមុខនៃប្រទេសជាច្រើនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីមន្ត្រីវិមានក្រឹមឡាំងថា នៅពេលចូលរួមក្បួនដង្ហែនៅទីលានធានអានមេនក្នុងទីក្រុងប៉េកាំង លោក គីម នឹងអង្គុយនៅខាងឆ្វេងលោកស៊ី ចំណែកលោកប្រធានាធិបតីពូទីននឹងអង្គុយខាងស្តាំមេដឹកនាំចិន៕ ដោយធីរីណា

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print