ឃាត់ខ្លួន​ជនសង្ស័យ​១នាក់​ ស្ថិតនៅ​ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ករណី​គ្រឿងញៀន​ ក្រោយ​ពលរដ្ឋ​រាយការណ៍​តាម​ App NoDrug

ចែករំលែក៖

ខេត្ត​បាត់​ដំបង​៖​ នៅថ្ងៃទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ឧត្តម​សេនីយ៍ទោអគ្គលេខាធិការ​រង​ និងជា​ប្រធាន​អនុគណ: កម្មការ​ ប្រចាំ​បញ្ជា​២៤​ម៉ោង​បញ្ជា​កម្លាំង​អនុគណ: កម្មការ​ សហការនិង​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​ស្នងការ​ដ្ឋា​ន​ នគរបាល​ខេត្ត​បាត់​ដំបង​ ដោយ​ដឹង​នាំដោយ​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿង​ញៀន​ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានដឹកនាំបញ្ជាកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន​ សហការជាមួយអធិការដ្ឋាននគរបាលស្រុកថ្មគោល​ បានចុះប្រតិបត្តិការ​ បង្ក្រាបបានករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី​ ក្នុងបទល្មើសជាក់ស្តែង នឹងបានឃាត់ខ្លួនជនសង្ស័យបាន១នាក់​ មានឈ្មោះ​ សាត ធូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុមទី២៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

+វត្តុតាងចាប់យកបានរួមមាន៖
-​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)​ ចំនួន​ ០៣ថង់
-​ ទូរស័ព្ទចំនួន​ ០១គ្រឿងចាស់
-​ ម៉ូតូចំនួន​ ០១គ្រឿង​ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ សេរីឆ្នាំ២០១២ លេខតួ លេខម៉ាសុីនND110ME -​ 8005227
-​ សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន

...

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print