ភ្នំពេញ៖ បុរសម្នាក់បើករថយន្តខណៈមេឃកំពុងតែភ្លៀងបានជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខក្រសួងការពារជាតិសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក toyota prius សេរីឆ្នាំ២០១០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ 5719 បេីកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមេឃកំពុងតែភ្លៀង លុះមកដល់ចំនុចកេីតហេតុរថយន្តជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចស្រុញផ្នែកខាងមុខគាប់ជាប់និងទ្រូងផ្លូវខូចខាតរថយន្តយ៉ាងដំណំ តែសំណាងមិនគ្រោះថ្នាក់ដល់មនុស្សជាអ្នកបេីកបរហេីយបានចុះពីលេីរថយន្ដ ទៅជិះម៉ូតូជាគ្នីគ្នាគេចចេញទៅបាត់ ។
បន្ទាប់ពីកេីតហេតុរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ