បុរស​ម្នាក់​បេីករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ

ចែករំលែក៖

​ ភ្នំពេញ​៖ បុរសម្នាក់បើករថយន្ត​ខណៈ​​មេឃ​កំពុង​តែ​ភ្លៀង​បានជ្រុល​ទៅ​បុក​​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​មួយកំណាត់មុខទៅលែងរួច។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​​ម៉ោង​១១និង​២០នាទី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ​ នៅតាមផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ខាងមុខ​ក្រសួងការពារជាតិសង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។
​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ toyota prius សេរី​ឆ្នាំ​២០១០​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BJ 5719 បេីក​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទិសដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ខណៈ​មេឃ​កំពុង​តែ​ភ្លៀង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​​រថយន្ត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​គាប់​ជាប់​និង​ទ្រូង​ផ្លូវ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​ តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​អ្នក​បេីក​បរ​ហេីយបានចុះពី​លេី​រថយន្ដ​ ទៅ​ជិះ​ម៉ូតូ​ជា​គ្នីគ្នា​គេច​ចេញ​ទៅ​បាត់​ ។

​ បន្ទាប់ពី​កេីត​ហេតុ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​នៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print