ខេត្តកំពង់ចាម÷ នៅថ្ងៃសែនក្បាលទឹកឆ្នាំ២០២៥នេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៣ម៉ែត្រ។ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,២២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៤២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
សូមបញ្ជាក់ជូនថានេះគឺជាការឡើងទឹកទន្លេជាលើកទី២ក្នុងឆ្នាំ២០២៥នេះ ដែលប៉ុន្មានសប្តាហ៍មុនការឡើងទឹកទន្លេលើកទី១គឺមានកម្ពស់ជាង១៣ម៉ែត្រដូចគ្នា។
...
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៨នៃខេត្តកំពង់ចាម៕