ទីក្រុងប៉េកាំង៖ គណៈគ្រប់គ្រង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (China Media Group, CMG) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ទទួលស្វាគមន៍គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ធ្វើទស្សនកិច្ច និងសិក្សាស្វែងយល់ពីស្ថាប័ន វិទ្យុអន្តរជាតិចិន(CRI) ។
គណៈប្រតិភូពីក្រសួងព័ត៌មានកម្ពុជា ២៥រូប បានធ្វើទស្សនកិច្ចនៅ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (China Media Group, CMG) គឺជាក្រុមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថ្នាក់ជាតិដ៏ធំមួយ និងជាស្ថាប័នមានថ្នាក់ស្មើនឹងក្រសួងនៃរដ្ឋាភិបាលចិន។ ក្រោមCMG រួមមានទូរទស្សន៍កណ្តាល ចិន(CCTV) ទូរទស្សន៍អន្តរជាតិចិន(CGTN) វិទ្យុជាតិចិន(CNR) និងវិទ្យុអន្តរជាតិចិន(CRI)។ CMG មានប៉ុស្តិ៍ទូរទស្សន៍ចំនួន 51 និងប៉ុស្តិ៍វិទ្យុក្នុងស្រុកចំនួន 22 ជា 80 ភាសា ហើយក៏ដំណើរការនូវ គេហទំព័រចំនួនជិត ២០០ នៅក្រៅប្រទេស និងដំណើរការកម្មវិធីប្រព័ន្ធផ្សព្វផ្សាយថ្មីចំនួន ១៩ រួមមាន CCTV News, China Media Group Mobile, CGTN, និង Cloud Listening។ ក៏ដូចជាគេហទំព័រ ព័ត៌មានកណ្តាលសំខាន់ៗចំនួន៣គឺ www.cctv.com, www.cnr.cn និង www.cri.cn។
បច្ចុប្បន្ន CMG ក៏បាននឹងកំពុងធ្វើកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កម្ពុជា នៃក្រសួងព័ត៌មាន ដែលមានវិទ្យុជាតិជាដើម ហើយទស្សនកិច្ចលើកនេះ ភាគីទាំង២ សង្ឃឹមយ៉ាងម៉ត់មាំថា នឹងមានលទ្ធផលផ្លែផ្កាជាច្រើនរួមគ្នាបន្ថែមទៀតនាពេលអនាគត ៕ដោយ៖តារា