អុីស្រាអែលបដិសេធដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron

ចែករំលែក៖

អុីស្រាអែលបានច្រានចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Emmanuel Macron រួមជាមួយនឹងការជំទាស់របស់គាត់ចំពោះផែនការរបស់មេដឹកនាំក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។

រដ្ឋមន្ត្រីការបរទេសអុីស្រាអែលលោក Gideon Saar បានបង្ហាញទស្សនៈនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Jean-Noel Barrot កាលពីថ្ងៃទី 4 ខែកញ្ញា។ លោក Saar បានប្រាប់លោក Barrot ថា “គ្មានកន្លែង” សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Macron ដរាបណាប្រទេសបារាំង “បន្តគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លាញផលប្រយោជន៍របស់អុីស្រាអែល” ។
រដ្ឋមន្ត្រី Saar បាននិយាយថា ការទទួលស្គាល់ប៉ាឡេស្ទីននឹងធ្វើឱ្យខូចសន្តិសុខរបស់អុីស្រាអែល ហើយថាប្រធានអាជ្ញាធរប៉ាឡេស្ទីន Mahmoud Abbas “មិនមែនជាដៃគូដែលអាចទុកចិត្តបានសម្រាប់ការសន្ទនានោះទេ”។
លោក Saar បានសង្កត់ធ្ងន់ថា អុីស្រាអែលចង់រក្សាទំនាក់ទំនងល្អជាមួយបារាំង ប៉ុន្តែថាប្រទេសអឺរ៉ុបត្រូវតែគោរពគោលជំហររបស់អុីស្រាអែលលើបញ្ហា “ចាំបាច់សម្រាប់សន្តិសុខ និងអនាគតរបស់អុីស្រាអែល”។ ថ្មីៗនេះ ប្រទេសបារាំងបានចាត់វិធានការនិងជំហរប្រឆាំងអុីស្រាអែលជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអុីស្រាអែល។
មុននេះ ទូរទស្សន៍អុីស្រាអែល Kan បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលសំណើរបស់ប្រធានាធិបតី Macron ដើម្បីធ្វើទស្សនកិច្ចរយៈពេលខ្លីនៅមុនសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។ មន្ត្រីអុីស្រាអែលមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់អ្នកផ្សាយថា៖ «យើងនឹងមិនអនុញ្ញាតឱ្យលោក Macron មានវាទាំងពីរផ្លូវនោះទេ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print