មនុស្ស​៤នាក់ បានស្លាប់​និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូនិងរថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពិតជា​មហា​សែនរន្ធត់​ណាស់ យ៉ាងហោច​មនុស្ស​ប្រុសស្រី ក្មេងចាស់ចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់​ទៀត​បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៍មហាសែនរន្ធត់មួយបានកើតឡើង រ​វាង​អ្នកបើ

កបរម៉ូតូ​បើកឆ្លងផ្លូវ និងអ្នក​បើកបររថយន្តប្រើប្រាស់ល្បឿងលឿន ។​

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍រន្ធត់ខាងលើ បានកើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១១ និង១៥នាទីព្រឹក ថ្ងៃ​អាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៦៩.១៧០ ស្ថិត​នៅ​ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​

ប្រភព​នានា​ពីកន្លែងកើតហេតុ គេឃើញ​ស្រ្តីម្នាក់ជិះម៉ូតូម៉ាក ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ ពោធិសាត់ 1lZ 7051 ១គ្រឿង មានក្មេងៗរួមដំណើរចំនួ​ន០៣ ក្នុងទិសដៅពី់លិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងផ្លូវ(ទៅជើង)ចៃដន្យមានរថយន្ត១គ្រឿងម៉ាក JAC(VIP)ពណ៏ស ពាក់​ស្លាក​លេខ ភ្នំពេញ 3G 3564 កំពុង​បោះពួយ​មកពីទិសខាងកើត បានជ្រុលបុកពេញទំហឹង អ្នកបើកបរ​ឃើញសភាពមិនល្អ បើកទ្វារ​រថយន្ត​ចុះគេចខ្លួនបាត់ ចំណែក​ភាគី​ខាង​ម៉ូតូ​បានស្លាប់ និងរបួសរដូករណេល ។​

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មួយ​សន្ទុះ​ក្រោយ​មក​គេឃើញរថយន្តសង្រ្គោះ និងសមត្ថកិច្ចមកដល់ ដើម្បី​សង្រ្គោះ និងសម្រួលចរាចរណ៍ ភាគី​ខាង​ម៉ូតូ​រងគ្រោះ​ទី-១ ឈ្មោះ ប្រាក់ ចាន់នឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិព្រៃឪម៉ាល់ សង្កាត់​រលាប ក្រុង.ខេត្តពោធិ៍សាត់(ស្លាប់​នៅនឹង​ក​ន្លែង​)បើកបរ និងអ្នក​រួមដំណើរទី-១ ឈ្មោះ គៀ ជែន ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវ​ជាកូន(ស្លាប់នៅនឹងកន្លែង)ទី-២ ឈ្មោះ គៀ សុលាង ភេទស្រី អាយុ ៣ឆ្នាំ ត្រូវ​ជាកូន​(ស្លាប់នៅនឹងកន្លែង)និងទី-៣ ឈ្មោះ ចាន់ ជែម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស រស់​នៅ​ភូមិ.សង្កាត់​ជាមួយ​គ្នា​(របួសធ្ងន់)។​

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ទៀត​ថា វត្ថុ​តាងរថយន្ត និងម៉ូតូសមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍​ផ្លូវ​គោក​នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកដើម្បីរងចាំបន្តនីតិវិធី ចំពោះ​សពជនរងគ្រោះម្ដាយ និងកូនៗប្រគល់ទួលជូនសាច់ញាតិ ដើម្បី​យកទៅចាត់ចែងតាមប្រពៃណី ដោយឡែក ជនរងរបួសបញ្ជូនទៅ​សង្រ្គោះ ៕

...

ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print