ខេត្តពោធិ៍សាត់ ៖ ពិតជាមហាសែនរន្ធត់ណាស់ យ៉ាងហោចមនុស្សប្រុសស្រី ក្មេងចាស់ចំនួន០៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៍មហាសែនរន្ធត់មួយបានកើតឡើង រវាងអ្នកបើ
កបរម៉ូតូបើកឆ្លងផ្លូវ និងអ្នកបើកបររថយន្តប្រើប្រាស់ល្បឿងលឿន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ និង១៥នាទីព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩.១៧០ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពនានាពីកន្លែងកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ពោធិសាត់ 1lZ 7051 ១គ្រឿង មានក្មេងៗរួមដំណើរចំនួន០៣ ក្នុងទិសដៅពី់លិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងផ្លូវ(ទៅជើង)ចៃដន្យមានរថយន្ត១គ្រឿងម៉ាក JAC(VIP)ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3G 3564 កំពុងបោះពួយមកពីទិសខាងកើត បានជ្រុលបុកពេញទំហឹង អ្នកបើកបរឃើញសភាពមិនល្អ បើកទ្វាររថយន្តចុះគេចខ្លួនបាត់ ចំណែកភាគីខាងម៉ូតូបានស្លាប់ និងរបួសរដូករណេល ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា មួយសន្ទុះក្រោយមកគេឃើញរថយន្តសង្រ្គោះ និងសមត្ថកិច្ចមកដល់ ដើម្បីសង្រ្គោះ និងសម្រួលចរាចរណ៍ ភាគីខាងម៉ូតូរងគ្រោះទី-១ ឈ្មោះ ប្រាក់ ចាន់នឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់(ស្លាប់នៅនឹងកន្លែង)បើកបរ និងអ្នករួមដំណើរទី-១ ឈ្មោះ គៀ ជែន ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន(ស្លាប់នៅនឹងកន្លែង)ទី-២ ឈ្មោះ គៀ សុលាង ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន(ស្លាប់នៅនឹងកន្លែង)និងទី-៣ ឈ្មោះ ចាន់ ជែម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិ.សង្កាត់ជាមួយគ្នា(របួសធ្ងន់)។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា វត្ថុតាងរថយន្ត និងម៉ូតូសមត្ថកិច្ចនគរបាលជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកដើម្បីរងចាំបន្តនីតិវិធី ចំពោះសពជនរងគ្រោះម្ដាយ និងកូនៗប្រគល់ទួលជូនសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី ដោយឡែក ជនរងរបួសបញ្ជូនទៅសង្រ្គោះ ៕
ដោយៈ ប៉ឹម ពិន