បាញ់ប្រហារមុខហាងបារនៅអាមេរិក ស្លាប់១នាក់ របួស៥នាក់

ចែករំលែក៖

ប៉ូលីសខោនធី Liberty រដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) បាននិយាយថា ការបាញ់ប្រហារមួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែកញ្ញា បានបណ្តាលឲ្យមនុស្ស ១ នាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស។

តាមព័ត៌មានបឋម ជនសង្ស័យជាបុរសមកបារទាំងកណ្តាលអធ្រាត្របានកុម្ម៉ង់ភេសជ្ជៈ ហើយអង្គុយនៅទីនោះប្រហែល១ម៉ោង ។ បន្ទាប់មកគាត់បានត្រឡប់ទៅឡានវិញភ្លាមៗក៏បាញ់រះលើហ្វូងមនុស្សនៅមុខហាងបារ ។
សមត្ថកិច្ចជឿថា ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង រួចបើករថយន្តចេញពីកន្លែងកើតហេតុ។ ប៉ូលិសកំពុងបន្តតាមរកជនសង្ស័យ និងធ្វើការស៊ើបអង្កេតករណីបាញ់ប្រហារនេះ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print