ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះលេីឡាំប្រឺតាហេីយត្រូវរថយន្តបេីកបុកពីក្រោយកាលពីវេលាម៉ោង០០និង៤៤នាទីឈានចូល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាជនជាតិចិន ភេទស្រី អាយុ៤០ឆ្នាំ រងរបួសបែកមាត់និងរលាត់ស្លឹកត្រចៀក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកឡាំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលខ៤ ក្នុងទិសដៅពីកេីតទៅលិចដោយដឹកភ្ញៀវជាជនជាតិចិនម្នាក់ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឲ្យភ្ញៀវខ្ទៀតធ្លាក់ពីលេីឡាំងប្រឺតារងរបួស ហេីយរថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ៕