អន្តរជាតិ : ថ្ងៃទី ៧ ខែកញ្ញា លោក ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា លោកបានត្រៀមលក្ខណៈរួចស្រេចហើយដើម្បីដាក់ទណ្ឌកម្មដំណាក់កាលទី ២ លើរុស្ស៊ី ហើយលោកនឹងទាក់ទងតាមទូរស័ព្ទជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខនេះ។
មុននឹងលោកត្រាំចាកចេញពីសេតវិមានទៅកាន់ក្រុងញូវយ៉កដើម្បីចូលរួមសកម្មភាពពាក់ព័ន្ធ មានអ្នកសារព័ត៌មានសួរថា តើលោកបានត្រៀមលក្ខណៈរួចស្រេចដើម្បីដាក់ទណ្ឌកម្មដំណាក់កាលទី២លើរុស្ស៊ីទេ? លោកត្រាំបានទទួលសម្គាល់ ប៉ុន្តែមិនបានទម្លាយពីព័ត៌មានលម្អិតណាមួយឡើយ។ ពេលត្រឡប់មកវិញ លោកត្រាំបានថ្លែងថា លោកមិនសប្បាយចិត្តចំពោះស្ថានការណ៍ជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយលោកនឹងទាក់ទងតាមទូរស័ព្ទជាមួយលោក ពូទីន ជាថ្មីម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ រយៈពេលពីរថ្ងៃខាងមុខនេះ នឹងមានមេដឹកនាំអឺរ៉ុបទៅបំពេញទស្សនកិច្ចនៅអាមេរិកដើម្បីពិភាក្សាជាមួយលោកអំពីដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន៕
ប្រភព : (CCFR)