លោក​ ត្រាំ​ អះអាងថាបានត្រៀមលក្ខណៈរួចស្រេចហើយដើម្បីដាក់ទណ្ឌកម្មដំណាក់​កាលទី២លើរុស្ស៊ី   

ចែករំលែក៖

អន្តរជាតិ : ថ្ងៃទី ៧ ខែកញ្ញា លោក​ ត្រាំ​ ប្រធានាធិបតីអាមេរិកបាន​អះអាងថា ​លោកបាន​ត្រៀមលក្ខណៈរួចស្រេចហើយដើម្បីដាក់ទណ្ឌកម្ម​​ដំណាក់កាលទី​ ២ លើរុស្ស៊ី ហើយលោក​​​នឹង​ទាក់ទងតាមទូរស័ព្ទជាមួយលោក​ ពូទីន ប្រធានាធិបតីរុស្ស៊ីក្នុងពេលដ៏ខ្លីខាងមុខនេះ។

មុននឹងលោកត្រាំចាកចេញពីសេតវិមាន​ទៅកាន់ក្រុងញូវយ៉កដើម្បីចូលរួមសកម្មភាពពាក់ព័ន្ធ​ ​មានអ្នកសារព័ត៌មាន​សួរថា​ ​តើលោកបានត្រៀមលក្ខណៈរួចស្រេចដើម្បីដាក់ទណ្ឌកម្ម​ដំណាក់កាលទី២លើរុស្ស៊ីទេ? ​លោកត្រាំបានទទួលសម្គាល់​ ​ប៉ុន្តែមិនបានទម្លាយពីព័ត៌មាន​លម្អិតណាមួយឡើយ។ ​ពេលត្រឡប់មកវិញ ​លោកត្រាំបាន​ថ្លែងថា​ ​លោកមិនសប្បាយចិត្ត​ចំពោះស្ថានការណ៍ជម្លោះរុស្ស៊ី-អ៊ុយក្រែន ​ហើយ​លោកនឹង​​ទាក់ទងតាមទូរស័ព្ទជាមួយលោក​ ពូទីន​ ជាថ្មីម្តងទៀត​ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ​រយៈពេលពីរថ្ងៃខាងមុខនេះ ​នឹងមានមេដឹកនាំអឺរ៉ុបទៅបំពេញទស្សនកិច្ចនៅអាមេរិក​ដើម្បីពិភាក្សា​ជាមួយលោកអំពីដំណោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print