នាំកូនទៅមើលស្រែនិងឲ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្ដាលឲ្យស្លាប់កូនប្រុសទាំងពីរនាក់

ចែករំលែក៖

ខេត្តក្រចេះ​ ៖​ មានករណីខ្យល់​បោកបក់​ខ្លាំង​បណ្ដាលឱ្យលិច​ទូក​កណ្ដាល​បឹង ហើយស្លាប់​ក្មេង​ប្រុស​២នាក់​យ៉ាង​អា​ណោច​អាធម្ម កាលពី​វេលា​ម៉ោង​១៧ និង៣០​នាទី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥ស្ថិត​នៅ​ចំណុច​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

​តាមប្រភពពី​ឈ្មោះ ទី សោភា​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ បាន​បំភ្លឺ​ថា​ នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៧ និង​៣០​នាទី ខ្លួន​បាន​នាំ​កូនប្រុស​ចំនួន​២​នាក់ ជិះទូក​ទៅ​មើល​ស្រែ និង​ឱ្យចំណី​ត្រី​នៅ​ចំ​ណុច​ទួល​ក្រសាំង ភូមិ​ថ្ម​រាប។ ពេល​ជិះទូក​ដល់​កណ្តាល​បឹង​ស្រាប់តែ​មាន​ខ្យល់​បក​មក​ខ្លាំង​បង្ក​ជា​ទឹក​រលក​បក់​បោក​បណ្តាល​ឲ្យ​លិច​ទូក ។​

លោក​ឪពុកបន្ត​ថា​ ដោយសារ​ទឹក​រលក​ខ្លាំង​ពេក​ខ្លួន​ជួយ​កូន​មិន​ឈ្នះ ខ្លួន​ក៏​ហែល​ទឹក​មក​ដល់ត្រើយ​ម្ខាង​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ស្វែងរក។ ក្រោយ​កើត ហេតុ​ល​នៅ​វេលា​ម៉ោង​២០ និង​៣០​នាទី អ្នកភូមិ​​ជួយ​ស្វែងរក​ដោយ​ប្រើ​សំណាញ់​បង់​ទើប​រក​ឃើញ ប៉ុន្តែ​ពួក​គេ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ការ​ពិនិត្យ​សាកសព កម្លាំង​ជំនាញ នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រែក ប្រសព្វ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រសព្វ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដល់​ផ្ទះ​ជន​រងគ្រោះ​ពិនិត្យ​ឃើញ សព​ឈ្មោះ ឃុន
វ​ណ្ណា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង ឈ្មោះ ឃុន វ៉ា​ន់​នី ភេទ​ប្រុស អាយុ​១២​ឆ្នាំ​ត្រូវ​បងប្អូន​បង្កើត​មាន​សភាព​រឹង ស្លែ​ក​ស្លាំង មិន​មាន​ស្លាកស្នាម​អ្វី​គួរ​អោយ​កត់សម្គាល់​ទេ និង​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

...

បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ច​បាន​ធ្វើ​កំណត់ ហេតុ​ប្រគល់​សព ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print