ចោរដៃឆើតស្នាក់នៅបន្ទប់ជួលក្បែរគ្នា ហ៊ានឆ្កឹះសោពីរជាន់លួចយកម៉ូតូបាន០៥ថ្ងៃ ត្រូវសមត្ថកិច្ចវាយខ្នោះបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល ÷ ជនសង្ស័យជាចោរដៃឆើតដែលស្នាក់ នៅបន្ទប់ជួលក្បែរគ្នាហ៊ានឆ្កឹះសោរ រហូតពីរជាន់លួចយកម៉ូតូបាន កើតហេតុ កាលពីវេលាម៉ោង០៨ និង ០០ នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ហើយក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវអស់រយ: ពេល០៥ថ្ងៃ ទីបំផុតក៏ឃាត់ខ្លួនវាយខ្នោះបានសម្រេចកាលណីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៥ ។

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឃុត សុខហេង អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ស្នាក់នៅ បន្ទប់ជួលទីតាំងកើតហេតុបានបាត់បង់ ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1KC-3884 ។ ជនសង្ស័យឈ្មោះ ឌិន ស៊ីដារ៉ូ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិត ប្រាកដ(វិជ្ជមានសារធាតុញៀន) ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជួលស្ត្រីរងគ្រោះ ក្នុងភូមិសង្កាត់កើតហេតុ ។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា មុនពេលកើត ហេតុ ជនរងគ្រោះបានយកម៉ូតូមកទុកនៅមុខកាំជណ្តើរឡើងទៅបន្ទប់ជួល ដោយចាក់សោរ ក និង ចាក់សោរថាស ហ្វាំ្រងមុខ បានយ៉ាងត្រឹមត្រូវ រួចឡើងទៅជាន់លើក្នុងបន្ទប់សម្រាក ។ លុះនៅវេលាកើតហេតុស្ត្រីរងគ្រោះបានភ្ញាក់ពីដំណេកដើម្បីរៀបចំខ្លួនទៅធ្វើការ ដូចសព្វ ដង បានចុះពីបន្ទប់ជួលមកកន្លែងម៉ូតូក៏ស្រាប់តែបាត់ម៉ូតូមិនឃើញ។ ដោយសង្ស័យមានគេលួច ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀនដើម្បីឲ្យជួយស្រាវ ជ្រាវ ។

ក្រោយទទួលបានពាក្យបណ្តឹង លោកនាយប៉ុស្តិ៍ដើមមៀន បានរាយការណឋ៍គោរពជូនលោកអធិការ ហើយលោកអធិការក៏បានបញ្ជាកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ដើមមៀន និងបានការចូលរួមសហការពីម្ចាស់ផ្ទះជួល ឆែកកាំមេរ៉ាសុវត្តិភាព ក៏ឃើញជនសង្ស័យនិងស្គាល់ភិនភាគជនសង្ស័យយ៉ាងច្បាស់ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៥ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបានយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោលួចយកម៉ូតូ របស់ស្ត្រីរងគ្រោះពិតប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print