ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) ផ្តល់ជូននូវការគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាននៅជម្រុំជនភៀសសឹក ដោយសារជម្លោះនៅព្រំដែន។ ការផ្តល់ជំនួយនេះ មានគោលដៅចូលររួមចែករំឡែកនូវការលំបាក រក្សានូវស្ថេរភាពនៃជីវភាពរស់នៅ និង ធានានូវការទទូលបានឹកស្អាតដែលមានសុវត្ថិភាពជាសកល។
ចៃកា បានកំពុងតែគាំទ្រវិស័យទឹកស្អាត តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជំនួយហរិញ្ញវត្ថុ និងការកសាងសមត្ថភាពក្នុងប្រតិបត្តិការផ្តល់ទឹកស្អាត។ បន្ថែមលើកិច្ចសហប្រតិបត្តិការដ៏យូររហូតមកដល់បច្ចុប្បន្ន ចៃកា ផ្តល់ជូនប្រជាជនភៀសសឹកនូវឧបករណ៍ចម្រោះទឹកស្អាតចំនួន ២២០ឈុត តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។ ពិធីប្រគល់ជានិមិត្តរូបប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយនៅកម្ពុជាចៃកានឹងបន្តធ្វើការជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល កម្ពុជា និង ដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យការរស់នៅ របស់ ប្រជាជនប្រសើរឡើង៕
ប្រភព ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា