ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី២៥បើកធ្វើនៅទីក្រុងXia’men

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី៨ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិចិនលើកទី២៥បានបើកធ្វើនៅក្រុងXia’men ក្រោមប្រធានបទ “ចាប់ដៃជាមួយប្រទេសចិន វិនិយោគចំពោះអនាគត”។ពិព័រណ៍លើកនេះមានផ្ទៃក្រឡាតាំងពិព័រណ៍១២ម៉ឺនម៉ែត្រការ៉េ និងមានរៀបចំសកម្មភាពជំរុញការវិនិយោគជាង១០០លើក ខិតខំប្រឹប្រែងដើម្បីកសាងពិព័រណ៍ជានិមិត្តសញ្ញាស្តីពី “ការវិនិយោគនៅប្រទេសចិន” និងវេទិកាសេវាកម្មដ៏សំខាន់សម្រាប់ការជំរុញការ

វិនិយោគទៅវិញទៅមក។

ពិព័រណ៍នេះបានទាក់ទាញគណៈប្រតិភូមកពីប្រទេសនិងតំបន់ជាង១២០ និងអង្គការអន្តរជាតិចំនួន១១ ហើយមានប្រទេសនិងតំបន់ចំនួន៥១បានធ្វើការតាំងពិព័រណ៍។ក្រសួងពាណិជ្ជកម្មចិននឹងសហការជាមួយសភាពាណិជ្ជកម្មជាច្រើន ដើម្បីប្រកាសពីសន្ទស្សន៍ស្តីពីសកម្មភាពវិនិយោគក្រៅប្រទេសរបស់ប្រទេសចិនជាលើកដំបូង។

ពិព័រណ៍នេះនឹងបង្កើតពន្លាពិព័រណ៍ធំៗចំនួន៣ គឺ “ការវិនិយោគនៅប្រទេសចិន” “ការវិនិយោគរបស់ប្រទេសចិន”និង “ការវិនិយោគអន្តរជាតិ” ហើយក៏នឹងរៀបចំវេទិកាសំខាន់ៗជាច្រើន ដូចជាវេទិកាស្តីពីការវិនិយោគអន្តរជាតិឆ្នាំ២០២៥ និងការចេញផ្សាយរបាយការណ៍ចំនួន២១ រួមទាំង«របាយការណ៍ស្តីពីការវិនិយោគនៃពិភពលោកឆ្នាំ២០២៥(ជាភាសាចិន)»ផងដែរ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print