រថយន្តបេីកបុកម៉ូតូបណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តsangyong មួយ​គ្រឿង​ បានបេីក​បោះ​ពួយ​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ZOOMER X ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​បុរស​ជាអ្នក​ជិះ​ម៉ូតូ​បោក​ក្បាល​ស្លាប់​​នៅ​កណ្ដាល​ផ្លូវ​។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៣ទាបភ្លឺថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥​ ទល់មុខ​វត្ត​វាល​ស្បូវ​ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។
សមត្ថកិច្ច បានឲ្យដឹងថា​ សពជន​រង​គ្រោះ​មាន​ឈ្មោះ​ វ៉ាន់​ បញ្ញា​មួន​ អាយុ​២៧ឆ្នាំ​ មុខរបរ​ ក្រុម​ហ៊ុន​ឯកជន​ ស្នាក់​នៅ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។

ចំណែករថយន្ត​វិញ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ពេល​បង្ករ​គ្រោះ​ថ្នាក់​ហើយ​រត់​គេច​ខ្លួន​បាត់​  ។
​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ ZOOMER X ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GD2511 បានជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ក៍ស្រាប់​តែ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រថយន្ត​ម៉ាក​ssangyong ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2U1100 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ទិសដៅ​បញ្ច្រាស​គ្នា​ពី​កេីត​ទៅ​លិច​ បានជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ បែក​ក្បាល​ហូរ​ឈាម​ស្លាប់​​នៅ​នឹងកន្លែង។
​ ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​ផ្នែក​ផ្នែក​មុខ​ចំហៀង​ខាង​ឆ្វេង​បែក​កង់​ ហើយ​បេីក​ទៅ​មុខ​ប្រហែល​១០០ម៉ែត្រ​អ្នក​បេីក​បរ​បាន​ទុក​រថយន្ត​ចោល​ហើយ​គេច​ចេញ​ទៅ​បាត់​តែ​ម្ដង​  ។
​  បន្ទាប់ពីកើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ និង​បានទាក់​ទង​ហៅ​សាច់​ញាតិ​របស់​ជនរងគ្រោះ​ផង​ដែរ​  ។
​  ករណី​នេះ​ពេល​សាច់ញាតិ​មក​ដល់​ ក៍មិន​ថា​ជន​រងគ្រោះ​ទៅ​ពី​ណា​នោះ​ទេ​  តែ​មាន​អ្នក​ស្គាល់​ថា​ជន​ទេីប​ចេញ​ពី​ម្តុំ​ច្បារ​អំពៅ​ ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រែក​ឯង​ ក៍ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ​  ។
​   បន្ទាប់ពី​កេីត​ហេតុ​ សមត្ថកិច្ច​បានធ្វើ​លិខិត​ប្រគល់​ អោយ​ ក្រុម​គ្រួសារ​ទទួល​សព​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​  ។ ចំនែក​មធ្យោបាយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រងចាំ​ដំណោះស្រាយ​តាម​នីតិ​វិធី​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print