ភ្នំពេញ៖ រថយន្តsangyong មួយគ្រឿង បានបេីកបោះពួយជ្រុលទៅបុកនិងម៉ូតូZOOMER X ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូបោកក្បាលស្លាប់នៅកណ្ដាលផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទល់មុខវត្តវាលស្បូវផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វ៉ាន់ បញ្ញាមួន អាយុ២៧ឆ្នាំ មុខរបរ ក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ចំណែករថយន្តវិញមិនស្គាល់អត្តសញ្ញាណនៅពេលបង្ករគ្រោះថ្នាក់ហើយរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD2511 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកេីត លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់តែបុរសមិនស្គាល់អត្តសញ្ញាណបានរថយន្តម៉ាកssangyong ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2U1100 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅបញ្ច្រាសគ្នាពីកេីតទៅលិច បានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យខ្ទាតទាំងម៉ូតូនិងមនុស្ស បែកក្បាលហូរឈាមស្លាប់នៅនឹងកន្លែង។
ដោយឡែកខាងរថយន្តវិញរងការខូចខាតផ្នែកផ្នែកមុខចំហៀងខាងឆ្វេងបែកកង់ ហើយបេីកទៅមុខប្រហែល១០០ម៉ែត្រអ្នកបេីកបរបានទុករថយន្តចោលហើយគេចចេញទៅបាត់តែម្ដង ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងហៅសាច់ញាតិរបស់ជនរងគ្រោះផងដែរ ។
ករណីនេះពេលសាច់ញាតិមកដល់ ក៍មិនថាជនរងគ្រោះទៅពីណានោះទេ តែមានអ្នកស្គាល់ថាជនទេីបចេញពីម្តុំច្បារអំពៅ ត្រលប់ទៅផ្ទះវិញនៅព្រែកឯង ក៍ជួបគ្រោះថ្នាក់បែបនេះទៅ ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចបានធ្វើលិខិតប្រគល់ អោយ ក្រុមគ្រួសារទទួលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំនែកមធ្យោបាយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដំណោះស្រាយតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ