ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ៖ ខ្ញុំបាទសូមគោរព លោកពុកអ្នកម៉ែពូមីងបងប្អូនក្មួយៗមេត្តាជ្រាបថា ក្នុងមួយរយះពេលនេះមានករណីគ្រោះថ្នាក់ចរាចរណ៌កើតឡើងច្រើន លើគ្រប់មធ្យោបាយនៅលើផ្លូវ បណ្ដាលឲមានខូចខាតទ្រព្យសម្បត្តិ អ្នករងរបួស និង បាត់បង់ជីវិត បន្តបន្ទាប់។ដែលបណ្ដាលមកពី ការប្រើប្រាស់ផ្លូវល្មើសល្បឿន វ៉ាជែង មិនគោរសិទ្ឋ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បន្តថា ៖ ខ្ញុំបាទសូមអង្វរដ៌ទទូច🙏 ដល់បងប្អូនដែលប្រើប្រាស់ផ្លូវថ្នល់ចូលរួមគោរពច្បាប់ចរាចរណ៌ផ្លូវគោកនិងដាក់សេចក្ដីស្រឡាញ់ឱ្យបានច្រើនលើអាយុជីវិតខ្លួនឯង និង អាយុជីវិតអ្នកដ៌ទៃនិងក្រុមគ្រួសារអ្នក ផងបាទ 🇰🇭។
សូមគោរពអរគុណ ដោយសេចក្ដីគោរពបំផុត ៕
ដោយ ៖ សិលា