ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជេីញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្តលោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យ ប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាខេត្តជាច្រើនរូបទៀត។

សូមជម្រាបជូនថា ការងារសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀងថ្មីនេះ ធ្វើអំពីបេតុង ប្រក់ក្បឿងស្រកាលីញមាន ទំហំ ៥២ម x ៣៥,៥ម ចេញសងខាងទំហំ ៩,៥ម x ២ម ជណ្តើរខាងមុខទំហំ ៩,៨៥ម x ១៤ម កម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវថ្នល់និងលូជុំវិញអគារ ស្ថិតក្នុងបរិវេណសាលាខេត្ត ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

...

ប្រភព ៖ រដ្ឋបាលខេត្តស្វាយរៀង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print