ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ ៤នាក់ ដែលបានធ្វើសកម្មភាពនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៥ លោតផ្លោះរបងខាងក្រោយផ្ទះនឹងបានយកវត្ថុរឹងគាស់ទម្លុះទម្លាយជញ្ជាំងដែកញ៉ូមចូលលួចយកថេបប្លែត ម៉ាកហួវៃ ម៉ូដែលBTK-AL០៩ ពណ៌ប្រផេះក្រម៉ៅ ចំនួន០១គ្រឿង នៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ស៊ីម ចន្ទី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមន្រ្តីរាជការ រស់នៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះនិងក្រុមគ្រួសារចាកចេញទៅវត្តថ្ងៃសីលមិនបាននៅផ្ទះ។ ក្រោយ ពេលធ្វើសកម្មភាពលួចបានសម្រេចជនសង្ស័យខាង លើគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យឈ្មោះ៖
១/.ឈ្មោះ សឹម រតនៈ ហៅហូ ភេទប្រុស អាយុ២៦ឆ្នាំ
២/.ឈ្មោះ ភន ឃីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ជា មុខសញ្ញាសមគំនិតក្នុងអំពើលួច និងជាមុខសញ្ញាប្រើ ប្រាស់គ្រឿងញៀន។
៣/.ឈ្មោះ ម៉ុន សុផាណា ហៅង៉ែត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន រស់នៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី (ជាមុខសញ្ញាសមគំនិតក្នុងអំពើលួច និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
៤/.ឈ្មោះ ប៊ិន សុខឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ត្រីងៀត រស់នៅភូមិគ្រួស ឃុំពារាម ស្រុកបាទី (ជា
មុខសញ្ញាទទួលផលចោរកម្ម និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕