អគ្គិភ័យឆេះផ្ទះល្វែងជួសជុលម៉ូតូបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ: មនុស្សក្មេងចាស់ចំនួន៣នាក់ជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងផ្ទុះចេញពីខាងក្រោម ហើយក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ខណៈភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយនិងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៍នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការឆេះរាលដាលបន្តទៅកាន់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់ និងបានពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើនិងធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print