ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសំរោង​ ខេត្តតាកែវ

ចែករំលែក៖

​    ខេត្តតាកែវ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៣:២០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចក្នុងរោងក្រោយផ្ទះ ស្ថិតនៅភូមិតាពោនខាងកើត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និង ដកហូតវត្ថុតាងរួមមាន

១/ក្រាមពណ៌សថ្លាចំនួន ០២ កញ្ចប់ ទម្ងន់៥.៩២ក្រាម(ថ្លឹងទាំងសំបកថង់)

២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង

៣/ម៉ូតូចំនួន ០១ គ្រឿង

៤/ទូរស័ព្ទចំនួន ០២ គ្រឿង

៥/កាំភ្លើងកែឆ្នៃចំនួន ០២ ដើម

៦/ស្លាកលេខម៉ូតូចំនួន ០១ សន្លឹក

៧/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print