ភ្នំពេញ : នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- ក្នុងក្របខ័ណ្ឌព្រំដែនកម្ពុជា កម្ពុជាមានសិទ្ធិពេញលេញក្នុងការដាក់កម្លាំងការពារទឹកដីរបស់ខ្លួន = ហើយប្រទេសដទៃក៏មានសិទ្ធិដាក់កម្លាំងការពារទឹកដីរបស់ខ្លួនដែរ។
២- ការប្រព្រឹត្តអំពើឧក្រឹដ្ឋកម្មឆ្លងដែនជាអំពើខុសច្បាប់ធ្ងន់ធ្ងរ = ជនណាប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិនិងអន្តរជាតិ?
៣- ទោះបីមានឬមិនមាន MOU ឆ្នាំ២០០០ ខ្មែរនៅតែអាចប្តឹងសៀមបានដែរ?
៤- កម្ពុជាមានឯកសារអនុសញ្ញាបារាំង-សៀម និងសន្ធិសញ្ញាបារាំង-សៀមនិងផែនទីឧបសម្ព័ន្ធខ្នាត១/២០០០០០ ប្រើសម្រាប់វាស់វែងព្រំដែនបានដែរ = ព្រោះជាឯកសារគតិយុទ្ធទទួលស្គាល់ជាអន្តរជាតិ។
៥- បញ្ហាសំខាន់ថាតើសៀមមានឆន្ទៈចង់ដោះស្រាយប្ញអត់ = បើថៃចង់ដោះស្រាយបញ្ហាព្រំដែននឹងត្រូវដោះបានដោយរលូន។
៦- ប្រការគួរឲ្យអស់សំណើចពន់ពេកណាស់ដែលចៅហ្វាយខេត្តស្រះកែវមកបង្គាប់បញ្ជារឲ្យចៅហ្វាយខេត្តបន្ទាយមានជ័យយកប្រជាជនខ្មែរចេញពីភូមិឋានរបស់ខ្មែរដើម្បីទុកឲ្យប្រជាជនសៀមកាន់កាប់ = ខ្លួនឯងជាសៀមចង់ឲ្យខ្មែរចាកចេញពីទឹកដីខ្លួនទុកឲ្យសៀមកាន់កាប់ ?
៧- សៀមជាជនជាតិអត់ស្គាល់ច្បាប់ និងតួនាទីរបស់ខ្លួន = ចង់ធ្វើអីតាមអំពើចិត្ត?
៨- ពាក់ព័ន្ធបញ្ហាព្រំដែនប្រទេសទាំង២ មិនមែនទាហ៊ាន ឬអាជ្ញាធរខេត្តស្រុកទេ = គឺគណកម្មាធិការព្រំដែនជាអ្នកវាស់វែងខ័ណ្ឌព្រំសីមា។
៩- នៅសម័យនេះទៅហើយសៀមនៅតែអនុវត្តច្បាប់ព្រៃមកប្រើ = បណ្តាប្រទេសលើពិភពលោកជាពិសេសមហាអំណាចមិនអនុញ្ញាតឲ្យសៀមធ្វើអីតាមអំពើចិត្តទេ។
១០- សៀមជាប្រទេសធំមនុស្សច្រើនជាងកម្ពុជាត្រូវការសន្តិភាព = ការអនុវត្តបទឈប់បាញ់គឺដើម្បីសន្តិភាព៕
ដោយ : សិលា