ខេត្តបាត់ដំបង៖ ចាប់តាំងពីយប់ថ្ងៃទី ០១ រហូតដល់យប់ថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង និងក្រុមជាមុខសញ្ញាបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ពេលយប់ក្នុងក្រុងបាត់ដំបងចំនួន ៨៦ នាក់ យកមកសាកសួរ និងធ្វេីការពិនិត្យស្វែង រកសារ ធាតុ ញៀនមួយចំនួនបាន រៀបចំបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោស តាមផ្លូវច្បាប់ និងមួយចំនួនបានអប់រំដោយបញ្ជូនទៅមណ្ឌលសំចត។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្រ ប តាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់ រប ស់លោកនាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងការចង្អុលទិសដឹកនាំរប ស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារ នគរបាល ព្រហ្មទ័ណ្ឌ ដឹកនាំ ស ហការណ៍ជាមួយនគរបាល ក្រុងបាត់ដំបង ដែល មានលោកវរសេនីយ៍ឯក ពេជ្រ សា រ៉ែន ជាអធិការប្រមូលក្រុមមុខសញ្ញាដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់ និងមុខស ញ្ញាក្មេង ទំនើងធ្វើសកម្មភាពនៅ ពេលយប់រហូតទល់ភ្លឺ។
ក្នុងចំណោមមនុស្សដែលបាន នាំមកសាកសួរនិងបានធ្វេីតេស្តស្វែងរកសារធាតុញៀនរកឃេីញ មានចំនួន៥១នាក់ដែលផ្ទុកសារធាតុញៀន ត្រូវបានអនុវត្តវិធានការច្បាប់និងបញ្ជូនទៅមណ្ឌលសំចត។
មនុស្សចំនួន៣៥នាក់ដែលមិន បានរកឃេីញបទល្មេីសបានឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។
លោកវរសេនីយ៍ឯក ចៀក ថានិន នាយ ការិ យាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន បានបញ្ជាក់ក្នុងរបាយការណ៍ថា ចំពោះក្រុមរើសអេតចាយបន្លំលួចពេល យប់ទាំងនេះច្រើនបង្កបញ្ហាជាច្រើន ដូចជា បន្លំលួច តាមផ្ទះនិងតាមទីសាធារណៈនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។
ដោយឡែកក្មេងទំនើងគឺបានបង្កភាពអាណាធិបតេយ្យ បង្កហិ-ង្សាឬ ស្វែងរកការប្រព្រឹត្តិអំពេីអបាយមុខនៅពេលយប់ ធ្វេីឱ្យមានបញ្ហាអសន្តិសុខនិងបាត់បង់សណ្តាប់ធ្នាប់សង្គមនៅតាមដងផ្លូវនិងទីសាធារណៈ។
សមត្ថកិច្ចនគរបាលនៅតែបន្តអនុវត្តការងារនេះជាបន្តទៀតឱ្យដូចភ្លៀងរលឹម ដេីម្បីក្តីសុខសាន្ត របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ដោយ៖តារា