ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ចូល​លួច​ខ្សែ​កាប​ ក្នុង​ការ​ដ្ឋាន​សំណង់​

ចែករំលែក៖

​ ភ្នំពេញ​ ៖សន្តិសុខ​យាម​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ចូល​ក្នុង​ការដ្ឋាន​ដែលលួច​កាត់​ខ្សែ​កាប ប្រគល់​អោយ​សមត្ថកិច្ច​។
​ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង​១:៥៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១១៨​ សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។
​ប្រភព​ព័ត៌មាន​ ពី​សន្តិសុខ​ដែល​យាម​នៅ​ការដ្ឋាន​សំណង់​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា មុន​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​ រួម​ទាំង​បក្ស​ម្នាក់​ទៀត​ បានចូល​ទៅ​ក្នុង​ការ​ដ្ឋាន​ រួច​ហើយ​ធ្វើ​សកម្មភាព​លួច​យក​ខ្សែ​កាប​ ដោយ​ឃើញ​បែប​នេះ​ពួក​គាត់​ជាសន្តិសុខ​បាន​នាំគ្នា​ដេញ​ចាប់​បាន​ម្នាក់​ ចំនែក​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​តែ​ម្ដង​ទៅ​ ។
​បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​ហើយ​ជន​សង្ស័យ​រូប នោះ​ រួម​ទាំង​វត្ថុ​តាំង​ ត្រូវបាន​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​​មនោរម្យ​យកទៅ​សួរ​នាំ​ចាត់ការ​តាម​និតិ​វិធី​បន្ត​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print